khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សា និងលោកចៅសង្កាត់ ស្ថិតនៅសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សា និងលោកចៅសង្កាត់ ស្ថិតនៅសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីក្តាប់សភាពការណ៍រួមនៅក្នុងមូលដ្ឋាន។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋានដែលខិតខំបំពេញការងារយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ចរបស់ខ្លួន ហើយបានផ្តល់នូវអនុសាសន៍មួយចំនួនដូចជា ៖ ១-ពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធាសារណៈជូនបងប្អូនប្រជាពលរដ្ឋ ២-បន្តយកចិត្តទុកដាក់ចំពោះការងារត្រៀមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ៣-ចូលរួមអបអរសាទរការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយបន្តរស់នៅតាមគន្លងប្រក្រតីភាពថ្មី អនុវត្តវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីសុខុមាលភាពរបស់ប្រជាជន និងសហគមន៍យើង។ ជាការលើកទឹកចិត្ត ឯកឧត្តមប្រធាន បានឧបត្ថម្ភជូននូវថវិកាមួយចំនួនផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លិខិតថ្លែងអំណរគុណរបស់ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ​ទី៥ព្រឹទ្ធសភា គោរពជូន ឯកឧត្តម អាណាតូលី បូរ៉ូវីក​ ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ដែលឯកឧត្តមឯកអគ្គរដ្ឋទូត​ បានជូនសារលិខិតជូនពរក្នុងឱកាសនៃថ្ងៃចម្រើនអាយុរបស់ឯកឧត្តមបណ្ឌិត
    thumbnail
     
    ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សព្វ​ព្រះរាជហឫទ័យប្រោសប្រទាន​ព្រះរាជសារលិខិតថ្លែងអំណរគុណ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា​ ដែលសម្តេចតេជោ​ ប្រមុខ​រដ្ឋ​ស្តីទី​ បានថ្វាយព្រះអង្គ នូវលិខិតអបអរសាទរ នៅក្នុងឱកាសព្រះអង្គ បានចូលជាសមាជិកសមាគត នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រឯនាយសមុទ្រ នៅទីក្រុង ប៉ារីស សាធារណរដ្ឋបារាំង កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ប្រជុំផ្ទៃក្នុង
    thumbnail
     
    ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ និងការលុបបំបាត់ការយកពន្ធត្រួតគ្នា
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយសារលិខិតអបអរសាទរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្លាយជាសមាជិកសមាគត (membre associé) នៃបណ្ឌិតសភាវិទ្យាសាស្ត្រឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥